Thursday 28-Mar-2024
           
 
  រដូវកាល នៅកាណាដា ( Seasons In Canada ) « Go Back
រដូវកាល នៅកាណាដា ត្រូវបានបែងចែកជា ៤រដូវ ៖ សិសិររដូវ(Winter),និទាឃរដូវ(Spring), រដូវក្តៅ(Sumer), សរទរដូវ(Autumn/Fall)។

នៅសិសិររដូវ ពេលថ្ងៃមានរយៈពេលខ្លីជាងពេលយប់ ហើយមានអាកាសធាតុត្រជាក់គួរសម។ ពេលចេញក្រៅផ្ទះ គេតែងតែពាក់អាវរងារ ពាក់ស្រោមដៃ ពាក់មួក ពាក់ស្បែកជើងករវែង និងកន្សែងបង់ករ ។ ចំណែកនៅរដូវក្តៅ ពេលថ្ងៃមានរយៈពេលវែងជាងពេលយប់ ហើយជាទូទៅអាកាសធាតុក្តៅល្មម។

ការពិចារណា អំពីភាពខុសប្លែកគ្នា នៃអាកាសធាតុ ជាការចាំបាច់ នៅពេលដែល លោកអ្នកធ្វើការជ្រើសរើស ទីកន្លែងរស់នៅណាមួយ របស់លោកអ្នក។

ការប្រែប្រួល នែអាកាសធាតុ
ប្រទេសកាណាដា មានអាកាសធាតុ ប្រែប្រួលជាទូទៅ។ នៅពេលដែលនៅតំបន់ភាគខាងជើង និង តំបន់ឆ្ងាយពីដែនសមុទ្រ មានសភាពត្រជាក់ខ្លាំង នៅសិសិររដូវ(Winter), មានតំបន់មួយចំនួនដូចជា តំបន់ឆ្នេរសមុទ្រខាងត្បូង មិនដូចគ្នាទេ។ សីតុណ្ហភាពនៅតំបន់នេះ អាចស្ថិតនៅចន្លោះពី -១០°C ទៅ​ ៥°C នៅរដូវរងារ(Winter) និង ១០°C ទៅ ៣០°C នៅរដូវក្តៅ។ ចំណែកឯនៅតំបន់ ឆ្នេរសមុទ្រភាគខាងត្បូង ជាទូទៅមានភ្លៀងធ្លាក់ច្រើន និងធ្លាក់ព្រិលច្រើន នៅរដូវត្រជាក់។

ផ្នែកខ្លះនៃកាណាដា ដូចជា តំបន់ឆ្នេរសមុទ្រ ភាគខាងលិច នៅរដូវរងារ និង តំបន់ភាគកណ្តាល នៅរដូវក្តៅ មានស្ថានភាពសើម។ តំបន់ផ្សេងទៀត ដូចជាតំបន់វាលស្មៅ មានស្ថានភាពស្ងួតខ្លាំង។

កត្តាជាច្រើនមានឥទ្ធិពល ចំពោះអាកាសធាតុ ដូចជា គំលាតពីមហាសមុទ្រ, កូអរដោនេ, សំពាធ និង ខ្សល់។

លក្ខណៈខុសគ្នា នៃរដូវកាល
ចន្លោះនៃសីតុណ្ហភាព
ប្រជាជនកាណាដាភាគច្រើន រស់នៅផ្នែកមួយនៅតំបន់ភាគខាងត្បូងនៃប្រទេស ចន្លោះពី ២៥០គីឡូម៉ែត នៃព្រំដែនអាមេរិក។ ទាំងនេះគឺជាគំនិតយោបល់ទូទៅ សម្រាប់អ្វី ដែលលោកអ្នក អាចជឿរជាក់បាន ប្រសិនបើលោកអ្នកចង់តាំងលំនៅដ្ឋាន នៅតាមតំបន់ ទាំងនេះ។

និទាឃរដូវ(Spring) ៖ ពី ខែមិនា ដល់ ខែឧសភា
រដូវនេះ គិតពីទឹកកកព្រិល ផ្តើមចាប់រលាយ តទៅ ។
ជាទូទៅ មានភ្លៀងធ្លាក់ច្រើន នៅក្នុងរយៈពេលនេះ បើប្រៀបធៀប និងថ្ងៃដែលមាន សីតុណ្ហភាពធម្មតា និង ពេលយប់នៅមានភាពត្រជាក់។​​ ព្រៃឈើទាំងឡាយ ចាប់ផ្តើមលូតលាស់ នៅនិទាឃរដូវ(Spring)។​ នៅក្នុងតបន់ភាគច្រើននៃកាណាដា ដើមឈើនៅសល់ តែដើមទទេ រហូតដល់ ខែមេសា​ ឬខែឧសភា។ លោកអ្នកនូវត្រូវការ អាវរងារ ហើយប្រហែលជាត្រូវការ មួក ស្រោមដៃ និង​ ស្បែកជើងឃ្លប់ផងដែរ នៅក្នុងរដូវកាលនេះ។

រដូវក្តៅ(Sumer) ៖ ពី មិថុនា រហូតដល់ ខែសីហា ឬខែកញ្ញា
សីតុណ្ហភាព អាចឡើងដល់ ៣០អង្សាសេ ឬក៏អាចខ្ពស់ជាងនេះ នៅក្នុងរដូវនេះ ហើយមានសភាព ក្តៅ និង ស្ងួត។ តំបន់ខ្លះ ជាពិសេសក្បែរ(The Great Lakes) នៅអង់តារីយូ(Ontario) ជាតំបន់មានសំនើម និងព្យុះភ្លៀងច្រើន។ តំបន់ភាគច្រើន នៅចុងនិទាឃរដូវ ឬដើមរដូវក្តៅ មានសត្វល្អិតច្រើន។ នៅក្នុងតំបន់ជាច្រើន ជាពិសេស តំបន់ជនបទ ជារដូវកាល សត្វល្អិតខ្មៅ ក៏ចាប់ផ្តើមដែរ នៅក្នុងរយៈពេលដូចគ្នានេះ និងរយៈពេល ពីរ បី សប្តាហ៏ ចុងក្រោយ។ ត្រូវចងចាំ នៅពេលលោកអ្នក មកដល់ក្នុង រដូវកាលនេះ ជាមួយនឹងសម្លៀកបំពាក់ សម្រាប់រដូវក្តៅ។ ប៉ុន្តែលោកអ្នកក៏ត្រូវតែមាន អាវរងារផងដែរ សម្រាប់ថ្ងៃខ្លះត្រជាក់។

សរទរដូវ(Autumn/Fall) ៖ ពី ខែកញ្ញា ដល់ ខែវិច្ឆិកា
នៅក្នុងរដូវនេះ យើងអាចកំណត់វាបាន វាមានរយៈពេលខ្លីជាងគេ និងជាការចាប់ផ្តើម កក់ជាបន្តើរ។ ផ្នែកជាច្រើន នៃប្រទេស ប្រែពណ៌ពី បៃតង ទៅជាក្រហម, លឿង និងពណ៌ត្នោត មុនពេលវា ជ្រុះចេញពីដើម។ សម្រាប់សីតុណ្ហភាព នៅក្នុងរដូវកាលនេះ អាចមានភ្លៀងធ្លាក់ ឬស្ងួត ពីព្រោះវាមិនអាចព្យាករបានទេ។ លោកអ្នកអាចសង្ឃឹមថា មានធ្លាក់ព្រិលជាលើកដំបូង នៅកំឡុងខែវិច្ឆិកា, ប៉ុន្តែពេលខ្លះ វាអាចធ្លាក់មកឆាប់ជាងនេះ។ ហើយលោកអ្នក នឹងត្រូវការ អាវរងារ ស្រោមដៃ មួក និង​ស្បែកជើងឃ្លប់ សម្រាប់ចុងរដូវកាលនៃសរទរដូវ(Autumn/Fall) មកដល់ ។

សិសិររដូវ(Winter) ៖ ពីខែធ្នូ ដល់ខែកុម្ភៈ ឬយូរជាងនេះបន្តិច
លោកអ្នកត្រូវតែ ស្លៀកពាក់អោយមានភាពកក់ក្តៅ ដើម្បីការពារខ្លួនរបស់លោកអ្នក ពីភាពរងារ នៅពេលលោកអ្នក ចេញក្រៅក្នុងរដូវរងារនេះ។ លោកអ្នកត្រូវការជាចាំបាច់ នូវអាវរងារ ស្រោមដៃ មួក និងស្បែកជើងឃ្លប់ ជាប្រចាំ។

លោកអ្នកគួរតែ ជួបប្រទះនឹង ព្រិលទឹកកក ឆាប់បំផុតនៅក្នុងខែតុលា និងចុងខែមេសា នៅតាមតំបន់ខ្លះ សម្រាប់ពេលថ្ងៃ សីតុណ្ហភាព ក្រោម ០ អង្សាសេ ចាប់ពីខែធ្នូ ដល់ពាក់កណ្តាលខែមិនា ហើយវាមានភាពត្រជាក់ខ្លាំងនៅពេលយប់។ ខ្សល់អាចបង្កើន សីតុណ្ហភាពត្រជាក់ ជាងធម្មតាបន្តិច។ នេះជាកត្តាដែលបង្កើតអោយមាន ខ្សល់ត្រជាក់ខ្លាំង។ ឆ្នេរខាងកើត និងខាងលិច ស្ថិតនៅក្នុងសិសិររដូវ តែមានសីតុណ្ហភាព មិនសូវត្រជាក់ និងមានភ្លៀងធ្លាក់ច្រើន។

ហាក់បីដូចជា លោកអ្នកធ្វើដំណើរឆ្ងាយ ទៅតំបន់ភាគខាងជើង នៃកាណាដា វានិងកាន់តែត្រជាក់ ហើយពេលថ្ងៃ មានរយៈខ្លីជាងពេលយប់ ក្នងរដូវនេះ។

ប្រែរសម្រួលដោយ ៖ ខេ.អេច.អិម កាណាដា
ប្រភពបានមកពី ៖ www.cic.gc.ca
 
In Canada, there are four seasons: winter, spring, summer and autumn (fall).

In winter, the days are short and can be quite cold. When outdoors, people wear mittens or gloves, scarves, hats, warm coats and insulated boots. In summer, the days are long and are usually warm.

You may want to consider differences in weather when choosing a place to live.

Variable weather
The weather varies across Canada. While northern areas and areas far from large bodies of water can be very cold in winter, some regions—particularly the southern coastal regions—have milder weather. Temperatures in these areas can range from minus 10° to 5° Celsius in the winter and 10°C to 30°C in the summer. In southern coastal regions, there is more rain than snow during winter.

Some parts of Canada—such as the west coast in winter and central areas in summer—are humid. Other parts, such as the Prairies, are very dry.

Many factors influence weather, such as distance from the ocean, latitude, elevation and wind.

Typical features of seasons
A wide range of temperatures
Most Canadians live in the southern parts of the country within 250 km of the United States border. Here is a general idea of what you can expect if you settle in one of these areas.

Spring—March to May
This is the season when the winter snow begins to melt. Often, there is a lot of rain during this period as the days become warmer and longer and the nights remain cool. Plants begin to grow in spring. In most parts of Canada, trees remain bare until April or May. You will need a warm coat and possibly a hat, mittens and boots during this season.

Summer—June to August/September
Temperatures can reach 30 degrees Celsius or higher during summer as the weather becomes hot and dry. Some areas, especially near the Great Lakes in Ontario, experience humid air and thunderstorms. Most regions experience mosquitoes in late spring or early summer. In many areas, especially rural ones, black fly season begins during same period and lasts a few weeks. Make sure you arrive with clothing for warm weather. But also have a coat or sweater on hand for cooler days.

Autumn—September to November
In autumn, days become noticeably shorter and the first frosts appear. Leaves in many parts of the country turn from green to red, yellow and brown before they fall from the trees. The weather during autumn can be rainy or dry; this is an unpredictable time of year. You can expect the first snows in November, but sometimes they come earlier. You will need a coat, mittens, hat and boots as the end of autumn arrives.

Winter—December to February or later
You must dress warmly to protect yourself from the cold when you are outside in winter. You will need a warm coat, mittens, hat and boots most days.

You could see snow as early as October and as late as April in some areas, with daytime temperatures below 0 degrees Celsius from December to mid-March and very cold nights. Winds can make temperatures feel even colder. This is known as the wind-chill factor. The east and west coasts have milder winters with warmer temperatures and rainy weather.

As you travel farther north in Canada, it will be colder and the days will be shorter in winter.

Resourced : www.cic.gc.ca
 
RELATED LOCATIONS .
.• រដូវកាល នៅកាណាដា.• ទឹកដី នៃកាណាដា
 
 
 
 
 
Donation For Support Us
Transfer :
To : SAM A. CHHIM
E-mail : sam@khmcanada.com
Or : info@khmcanada.com
 
 
Visitors Counter By Flag
Flag Counter
 
 
Copyright © 2013 - 2024 by KHMCanada.com, All rights Reserved.