Thursday 28-Mar-2024
               
Untitled Document
 
  áž”្រាក់រៀល កម្ពុជា ២០០០ រៀល ( Cambodia Currency 2,000 Reils ) » View All
   
 
ទំហំៈ​ ១៤៦មម * ៦៨មម​

បោះពុម្ពៈ​ ០៨ វិច្ឆិកា ​២០១៣

ពណ៌​ផ្ទៃៈ ពណ៌​បៃតង ពណ៌លឿងខ្ចី និងពណ៌ក្រមៅ

ផ្ទៃខាងមុខៈ
ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍មើលពីមុខបញ្ឆិត ចំហៀងខាងឆ្វេងនៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងមានចារឹកអក្សរ “ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន ព្រះបិតាឯករាជ្យជាតិ” នៅពីក្រោម ខាងឆ្វេងមានលេខ “២០០០” នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខា របស់ទេសាភិបាលនិងអគ្គបេឡា ព្រមទាំងរូបភាពព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា និងនៅខាងក្រោមមានលេខ-មាលាដែលបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបភាពនាគក្បាល ៥ ដែលយកគំរូតាមរូបចម្លាក់នៅវិមានឯករាជ្យ និងអក្សរ “ពីរពាន់រៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ “នៅគែមខាងក្រោមនោះ និង មានបន្ទះព៌ណទឹកមាសអមសង្ខាងដោយបន្ទះពណ៌ផ្ទៃមេឃ ដែលមានទំហំសរុប ៨ មម កាត់ទទឹង ក្រដាសប្រាក់ពីលើដល់ក្រោម។

ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងលេខ-មាលាដែលត្រូវបានបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះ និងជ្រុងខាងក្រោមមានលេខ “២០០០” និង “2000” នៅបន្ទាប់គ្នា។

ផ្នែកខាងឆ្វេង មានលេខ “2000” ព្រាលៗដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ និងមានផ្ទៃបោះពុម្ពពិសេសព៌ណទឹកប្រាក់ទំហំ ១០​ មម កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម។

ផ្ទៃខាងខ្នងៈ
ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូររូបភាពឯកសារស្តីពីព្រះរាជបូជនីយកិច្ចនៃអតីត ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តមសីហនុវ័រ្មន ក្នុងការដឹកនាំចលនាតស៊ូទាមទារ ឯករាជ្យជាតិពីសំណាក់ពួកអាណានិគមនិយមបារាំង និងមានអក្សរ “ពីរពាន់រៀល” នៅពីក្រោមនោះ។

ផ្នែកខាងស្តាំ មានរូបភាពវិមានឯករាជ្យ និងមានលេខ “២០០០” នៅពីក្រោមនោះ ព្រមទាំងលេខ “2000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ នៅជ្រុងខាងលើ។

ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” នៅកណ្តាលមានចារឹកអក្សរ “អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៣)” និងនៅខាងក្រោមមានលេខ “២០០០” ដែលមានលេខតូច “២០១៣” នៅពីលើនោះ។
 
 
Note Size : 146mm x 68mm

Issued Date : on 08th November 2013

 
« Go Back
 
 
 
 
 
Donation For Support Us
Transfer :
To : SAM A. CHHIM
E-mail : sam@khmcanada.com
Or : info@khmcanada.com
 
 
Visitors Counter By Flag
Flag Counter
 
 
Copyright © 2013 - 2024 by KHMCanada.com, All rights Reserved.