Saturday 20-Apr-2024
           
Untitled Document
 
  ប្រវត្តិ វត្តបុទម ( Wat Botum's History) » More...
វត្ត​បុទម​វត្តី ហៅ វត្ត​បុទម ត្រូវ​បាន​កសាង​ឡើង​​ដោយ​ព្រះ​បាទ​ព​ញ្ញា​យ៉ាត (១៤០៥ - ១៤៦៧) នៅ​សត​វត្ស​ទី១៥ មាន​ទីតាំងស្ថិត​នៅភាគ​ខាងត្បូង​ព្រះបរមរាជវាំង។

វត្ត​នេះ​ជា​វត្តដ៏​ចំ​ណាស់​មួយ​ ក្នុងចំណោម​វត្ត​ចាស់ៗ ចំនួន៥ក្នុង​ទីក្រុងភ្នំពេញ ដែល​មាន​ដើម​កំណើត​តាំង​សម័យ​បុរាណ។ វា​ក៏​ត្រូវ​បានគេ​ស្គាល់​ថាជា​វត្ត​បទម​ផ្កា​ឈូក​ផង​ដែរ​ ពីព្រោះ​កាល​ពី​ដើម កន្លែង​នេះ​ជា​កោះតូច​មួយ​ព័ទ្ធ​ជុំវិញ​ដោយ​បឹង​ផ្កា​ឈូក ។ឈ្មោះ​នាពេល​បច្ចុប្បន្ន​នេះ ត្រូវ​ហៅ​តាំង​ពីឆ្នាំ​១៨៦៥ មក​ម្ល៉េះ ។ ចំពោះ​សំណង់​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវបានកសាង​ឡើងតាំង​ពី​ឆ្នាំ១៩៣៧ ។

នៅ​ក្នុង​បរិវេណវត្ត​មាន​ចេតីយ៍​ជា​ច្រើន ដែល​ក្នុង​ក៏​មាន​ព្រះអធិធាតុ​ព្រះ​មហា​ក្សត្រ​ផង​ដែរ​។ រូប​ចំលាក់​បដិមាករ​ដ៏ធំ​ពណ៌​លឿង និង​ពណ៌​បៃ​តងនៅ​ខ្លោង​ទ្វារ​វត្ត​នេះ តំណាង​អោយ​នាគ​រាជ ដែល​ជា​សត្វ​ពស់​ក្នុង​រឿង​ព្រេង​បុរាណ​រស់​នៅ​ក្រោម​ដី​ (subterranean kingdom) និង​មាន​យុទ្ធ​សិល្ប៍​អាច​ប្រែ​ក្រលា​ជា​មនុស្ស​លោក​បាន​។

ព្រះ​ចៅអធិការ​បច្ចុប្បន្ន​គឺ ព្រះមហា​សុមេធា​ធិបតី នន្ទ ង៉ែត។ វត្តបុទម​មាន​ទីតាំង​ស្ថិត​នៅ​ទិស​ពាយព្យ ត្រង់​ផ្លូវប្រសព្វ​នៃវិថីសុធារស​ និងមហា​វិថីព្រះសីហនុ។
 
 
RELATED LOCATIONS .
.• ពិធីបុណ្យមាឃបូជា.• បត្តិទានគាថា (យំកិញ្ចិ)
.• សុភមង្គលកថា.• ខ្ញុំសូមមនស្សការ
.• ថ្វាយបង្គំសង្ឃរតនៈ.• ថ្វាយបង្គំធម្មរតនៈ
.• ថ្វាយបង្គំព្រះពុទ្ធរតនៈ.• រតនត្តយបូជា
.• បទសរភញ្ញ.• កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា
.• ប្រវត្តិ វត្តបុទម.• ប្រវត្តិ វត្ត​ឧណ្ណា​លោម
 
 
 
Donation For Support Us
Transfer :
To : SAM A. CHHIM
E-mail : sam@khmcanada.com
Or : info@khmcanada.com
 
 
Visitors Counter By Flag
Flag Counter
 
 
Copyright © 2013 - 2024 by KHMCanada.com, All rights Reserved.