Thursday 18-Apr-2024
           
Untitled Document
 
  បទសរភញ្ញ ( Dhamma) » More...
សូមថ្វាយបង្គំព្រះសម្ពុទ្ធ ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេព្តា ទ្រង់ត្រាស់ទេសនាប្រដៅសត្វ
ចង្អុលឲ្យដើរផ្លូវកណ្តាល មាគ៌ាត្រកាលអាចកំចាត់
ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់ អាចកាត់សង្សារៈទុក្ខបាន។
សាសនាព្រះអង្គនៅសព្វថ្ងៃ សត្វមាននិស្ស័យពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន កាន់តាមលំអានបានក្តីសុខ
ឥតមានសុខណាស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខ ក្តីសុខនឹងមានព្រោះធម៌ស្ងប់។
ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ ព្រះសង្ឃបវរទាំងគ្រប់សព្វ
រួមជាត្រៃរតន៍គួរគោរព ជាម្លប់ត្រជាក់នៃលោកា
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ វិសុទ្ធតាងអង្គព្រះសាស្តា
សូមគុណត្រៃរតន៍ជួយខេមរា ឲ្យបានសុខាតរៀងទៅ៕៚

និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត​ (ជោតញាណោ)
 
 
RELATED LOCATIONS .
.• ពិធីបុណ្យមាឃបូជា.• បត្តិទានគាថា (យំកិញ្ចិ)
.• សុភមង្គលកថា.• ខ្ញុំសូមមនស្សការ
.• ថ្វាយបង្គំសង្ឃរតនៈ.• ថ្វាយបង្គំធម្មរតនៈ
.• ថ្វាយបង្គំព្រះពុទ្ធរតនៈ.• រតនត្តយបូជា
.• បទសរភញ្ញ.• កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា
.• ប្រវត្តិ វត្តបុទម.• ប្រវត្តិ វត្ត​ឧណ្ណា​លោម
 
 
 
Donation For Support Us
Transfer :
To : SAM A. CHHIM
E-mail : sam@khmcanada.com
Or : info@khmcanada.com
 
 
Visitors Counter By Flag
Flag Counter
 
 
Copyright © 2013 - 2024 by KHMCanada.com, All rights Reserved.