Thursday 25-Apr-2024
           
Untitled Document
 
  ថ្វាយបង្គំព្រះពុទ្ធរតនៈ ( Dhamma) » More...
ថ្វាយបង្គំព្រះពុទ្ធរតនៈ
នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស​ (សូត្របីដង)

ប្រែថាៈ​ រីកិរិយានមស្សការ ថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មាន ព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះ អង្គ ឥតមានគ្រូអាចារ្យណា ប្រដៅព្រះអង្គឡើយ។៚

ឥតិបិសោ ភគវា​ អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថាទេវមនុស្សានំ ពុទ្ធោភគវាតិ។

ប្រែថាៈ​ ឥតិបិសោ ភគវា​ អរហំ ព្រះដ៏មានព្រះភាគព្រះអង្គនោះ ទ្រង់ព្រះនាមថាអរហំ ព្រោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺ កិលេសព្រមទាំង វាសនាគឺកាយោគ និងវិចីបយោគ សម្មាសម្ធុទោ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ព្រោះព្រះអង្គ ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះ ព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ វិជ្ជាចរណសម្បន្នោ ទ្រង់ព្រះនាមថាវិជា្ជចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយ វិជ្ជា៣និងវិជ្ជា៨និងចរណៈ១៥ សុគតោ ទ្រង់ព្រះនាមថាសុគតោ ព្រោះព្រះអង្គមាន ដំណើរទៅកាន់សុន្ទរស្ថានគឺអមតៈមហានិព្វាន លោកវិទូ ទ្រង់ព្រះនាមថាលោកវិទូ ព្រោះព្រះអង្គជ្រាប ច្បាស់នូត្រៃលោក អុនត្តរោ ទ្រង់ព្រះនាមថាអនុត្តរោ ព្រោះព្រះអង្គប្រសើរ ដោយសីលាទិគុណ រកបុគ្គលណាមួយឲ្យស្មើ គ្មាន បុរិសទម្មសារថិ ទ្រង់ព្រះនាមថា បុរិសទម្មសារថិ ព្រោះព្រះអង្គ ជាអ្នកទូន្មាននូវបុរសដែល មានឧបនិស្ស័យគួរ នឹងទូន្មានបាន សត្ថាទេវមនុស្សនំ ទ្រង់ព្រះនាមថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាសាស្តាចារ្យ នៃមនុស្សនិងទេវតាទាំងឡាយ​ ពុទ្ធោ ទ្រង់ព្រះនាមថាពុទ្ធោ​ព្រោះ ព្រះអង្គត្រាស់ដឹងនូវអិរយសច្ច ហើយញ៉ាំងអ្នកដទៃ ឲ្យត្រាស់ដឹងផង ភគវា ទ្រង់ព្រះនាមថា ភគវា ​ព្រោះ ព្រះអង្គមានដំណើរទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺព្រះអង្គមិនត្រឡប់កើត ទៀតទេ៕៚
 
 
RELATED LOCATIONS .
.• ពិធីបុណ្យមាឃបូជា.• បត្តិទានគាថា (យំកិញ្ចិ)
.• សុភមង្គលកថា.• ខ្ញុំសូមមនស្សការ
.• ថ្វាយបង្គំសង្ឃរតនៈ.• ថ្វាយបង្គំធម្មរតនៈ
.• ថ្វាយបង្គំព្រះពុទ្ធរតនៈ.• រតនត្តយបូជា
.• បទសរភញ្ញ.• កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា
.• ប្រវត្តិ វត្តបុទម.• ប្រវត្តិ វត្ត​ឧណ្ណា​លោម
 
 
 
Donation For Support Us
Transfer :
To : SAM A. CHHIM
E-mail : sam@khmcanada.com
Or : info@khmcanada.com
 
 
Visitors Counter By Flag
Flag Counter
 
 
Copyright © 2013 - 2024 by KHMCanada.com, All rights Reserved.