Thursday 18-Apr-2024
           
Untitled Document
 
  ថ្វាយបង្គំសង្ឃរតនៈ ( Dhamma) » More...
សុបដិបន្នោ ភគវតោ សាវកសង្ឃោ ​​​​​​​​
ឱជុបដិបន្នោ ភគវតោ សាវកសង្ឃោ
ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ
សាមីចិបដិបន្នោ ភគវតោ​ សាវកសង្ឃោ
យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋ​បុរិសបុគ្គលា ឯសភគវតោ សវកសង្ឃោ អហុនេយ្យោ បាហុនេយ្យោ ទក្ខិនេយ្យោ អញ្ជលិករណិយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ។

ប្រែថាៈ​ សុបដិបន្នោ​ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័ក ព្រះដ៏មានព្រះភាគ លោកប្រតិ​​បត្តិ ហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លងព្រះនពលោកុត្តរធម៌ ឱជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃ ព្រះដ៏មានព្រះភាគលោក ប្រតិបត្តិដោយត្រង់គឺប្រតិបត្តិ ជាមជ្ឈិមប្បដិបទា ញាយបដិបន្នោ ភគវតោ ​សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះ ដ៏មានព្រះភាគ លោកប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ជាស្ថានក្សេមផុតចាក ទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ​ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគលោក ប្រតិបត្តិដ៏សមគួរដល់ សាមីចិកម្មគឺប្រតិបត្តិ ដល់សីល សម្មាធិ បញ្ញា យទិទំ ចត្តារិ បុរិសយុគ្គានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយមាន៤គូ គឺព្រះសង្ឃដែលបាន សម្រេចនូវ សោតាបត្តិមគ្គ និងសោតាបត្តិផលជាគូមួយ សកិទាគាមិមគ្គ និងសកិទាគាមិផល ជាគូ១ អនាគមិមគ្ក និងអនាគាមិផលជាគូ១ អរហត្តមគ្គនិងអរហត្តផលជាគូ១ ឯសភគវតោ​ សាវកសង្ឃោ ព្រះសង្ឃទាំងនោះ ជាសង្ឃសាវ័កនៃព្រះដ៏​មានព្រះភាគ អហុនេយ្យោ លោកគួរទទួលនូវចតុបច្ច័យ ដែលបុគ្គល ឧទ្ទិលចំពោះអ្នកមាន​សីល ហើយនាំយកមកអំពី ចម្ងាយបង្អោនមកបូជា បាហុនេយ្យោ លោកគួរទទួលនូវ អាគន្តុកទានគឺទានដែលបុគ្គល តាក់តែងដើម្បីញាតិ​និងមិត្តដែលមកទិសផ្សេងៗ ហើយបង្អោនចូលមកបូជា ទក្ខិនេយ្យោ លោកគួរទទួលនូវទានដែលបុគ្គល ជឿនូវកម្ម និងផលរបស់កម្មហើយបូជា អញ្ជលិករណិយោ លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោក គប្បីធ្វើ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ លោកជា បុញ្ញក្ខេត្ត គឺជាទីដុះឡើងនៃពូជគឺបុណ្យ នៃសត្វលោក រកខេត្តឯណាដទៃក្រៃលែងគ្មាន៕៚
 
 
RELATED LOCATIONS .
.• ពិធីបុណ្យមាឃបូជា.• បត្តិទានគាថា (យំកិញ្ចិ)
.• សុភមង្គលកថា.• ខ្ញុំសូមមនស្សការ
.• ថ្វាយបង្គំសង្ឃរតនៈ.• ថ្វាយបង្គំធម្មរតនៈ
.• ថ្វាយបង្គំព្រះពុទ្ធរតនៈ.• រតនត្តយបូជា
.• បទសរភញ្ញ.• កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា
.• ប្រវត្តិ វត្តបុទម.• ប្រវត្តិ វត្ត​ឧណ្ណា​លោម
 
 
 
Donation For Support Us
Transfer :
To : SAM A. CHHIM
E-mail : sam@khmcanada.com
Or : info@khmcanada.com
 
 
Visitors Counter By Flag
Flag Counter
 
 
Copyright © 2013 - 2024 by KHMCanada.com, All rights Reserved.